ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ធ្វើពិធីបុកគ្រឹះសាងសង់ ច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ឡើងវិញ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នឹងអភិបាលរងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ បានធ្វើពិធីក្រុង ពាលី ដើម្បីបុកគ្រឹះសាងសង់ច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានបាក់ស្រុត នាពេលកន្លងមក ។

ប្រធានការិយាល័យផែនការ និងវិនិយោគខេត្តកំពង់ចាម លោក ប្រាក់ ទិត្យ បានប្រាប់ឲ្យដឹងថា គម្រោងសាងសង់ច្រាំង ទន្លេប្រវែងសរុប ១៨៥ ម៉ែត្រ ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម ។

លោកប្រាក់ ទិត្យ បានឲ្យដឹងទៀតថា ការចាប់ផ្ដើមបុកគ្រឹះសាងសង់ច្រាំងទន្លេនាពេលនេះ ជាការសាងសង់ជំហានទី ១ ដែលមានប្រវែង ៤៣ ម៉ែត្រ ហើយនឹងត្រូវសាងសង់រួចរាល់ មុនពេលទឹកជំនន់ សាង សង់ដោយ ខាងវិស្វកម្មសម្ដេចតេជោ សៀមរាប ។

To Top