ព័ត៌មានអន្តរជាតិ

របាយការណ៍ថ្មី៖ ក្រុមហ៊ុន Apple គ្រោងនឹងដឹកជញ្ជូនiPhone 5G ចំនួន៨០លានគ្រឿង នាឆ្នាំ២០២០

អាមេរិក៖ យោងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា ក្រុមហ៊ុន Apple មានការរំពឹងទុកយ៉ាងខ្លាំង ចំពោះទូរស័ព្ទ iPhone 5G ដែលមានព័ត៌មាន ចចាមអារ៉ាមជាច្រើនរបស់ខ្លួន នឹងត្រូវចេញផ្សាយទូទំាងពិភពលោក នឹងចេញលក់ជាផ្លូវការ នាឆ្នាំ២០២០ខាងមុខនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

របាយការណ៍ថ្មីមួយ ពីសារព័ត៌មាន Nikkei Asian Review បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ គ្រោងនឹងដឹកជញ្ជូនប្រមាណ ៨០ លានគ្រឿង សម្រាប់ទូរស័ព្ទ iPhone 5G ។ ទូរស័ព្ទនេះត្រូវបានគេរំពឹងថា នឹងចេញជា៣ម៉ូដែល ហើយនឹងបំពាក់ប្រព័ន្ធដំណើរការថ្មី ដែលរចនាដោយក្រុមហ៊ុន Qualcomm ។

ប្រព័ន្ធ 5G នៅតែជាស្តង់ដារ កំពុងលេចចេញមក Apple នឹងមិនមែនជាក្រុមហ៊ុន ផលិតស្មាតហ្វូនដំបូងបង្អស់ ដែលបើកដំណើរការទូរស័ព្ទ 5G នោះទេ។កាលពីខែមេសា Samsung បានបញ្ចេញនូវស្មាតហ្វូនស៊េរី 5G ហើយនាបច្ចុប្បន្នរួមមាន Galaxy S10 5G, Galaxy Fold 5G, Galaxy Note10 5G និង Galaxy A90 5G ។

ទូរស័ព្ទមានតម្លៃថ្លៃ ជាងស្មាតហ្វូនធម្មតា ដោយម៉ូដែល 5G របស់ Samsung មានតម្លៃចាប់ពី ៨៥០ ដុល្លារដល់ ២០០០ ដុល្លារ។ កាលពីខែកញ្ញាក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនបានលក់ទូរស័ព្ទ 5G ចំនួន ២ លានគ្រឿងនៅទូទាំងជួររបស់ខ្លួន ហើយបានព្យាករណ៍ថា ខ្លួននឹងលក់បានចំនួនសរុប ៤ លានគ្រឿងនៅចុងឆ្នាំនេះ។

បញ្ហាប្រឈមមួយ ក្នុងការអភិវឌ្ឍទីផ្សារ 5G គឺក្រុមហ៊ុនទូរស័ព្ទចល័តមានតម្លៃខ្ពស់ ត្រូវចំណាយដើម្បីសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រវា៕ ដោយ៖លី ភីលីព

To Top