ភ្នំពេញ ៖ កម្ពុជា និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបង្ហាញពីការប្តេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីបំរើផលប្រយោជន៍ដល់ ជនទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងស្នាក់នៅក្រៅប្រទេស ។

ការប្ដេជ្ញារបស់ភាគីកម្ពុជា និងអង្គការ IOM នេះធ្វើឡើងក្នុងជំនួបរវាងលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងលោកស្រី Kristin PARCO ប្រធានបេសកកម្មអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) នាថ្ងៃទី១០ កក្កដា។

ក្នុងឱកាសនោះ លោកស្រី Kristin PARCO បានជម្រាបអំពីវឌ្ឍនភាពការងារ របស់លោកស្រីក្នុងរយៈពេល ៥ឆ្នាំមកនេះ និងបានជូនព័ត៌មានអំពី ប្រធានបេសកកម្មថ្មីរបស់អង្គការ IOM ដែលនឹងត្រូវមកកាន់តំណែង ក្នុងពេលឆាប់ៗខាងមុននេះ។

ក្នុងជំនួបនោះដែរភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីកិច្ចសហប្រតិបត្តិការ របស់អង្គការ IOM នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីបំរើផលប្រយោជន៍ដល់ជនទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងស្នាក់នៅក្រៅប្រទេស ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
