វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ុយក្រែន បានជំរុញឱ្យអង្គការ NATO ដកការរឹតត្បិតទៅលើការប្រើប្រាស់ អាវុធបាញ់ ក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងគោលដៅ នៅក្នុងប្រទេសរុស្ស៊ី ដោយលើកឡើងថា វានឹងជា “ការផ្លាស់ប្តូរល្បែង” នៅក្នុងសង្រ្គាមរបស់ខ្លួន ជាមួយនឹងក្រុងម៉ូស្គូ ខណៈដែលប្រទេសចិន បានថ្កោលទោស ដោយធ្វើការរិះគន់របស់អង្គការ NATO ចំពោះការគាំទ្ររុស្ស៊ីដោយលំអៀង និងជាការព្យាបាទនោះ ។
សមាជិកអង្គការ NATO បានចេញសេចក្តីប្រកាសគាំទ្រ ដល់ប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលនៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដោយបានសន្យាថា នឹងផ្តល់ជំនួយបន្ថែម និងសន្យាថា នឹងគាំទ្រ “ផ្លូវដែលមិនអាចត្រឡប់វិញបានឡើយ” របស់ខ្លួនចំពោះសមាជិកភាព NATO ហើយមេដឹកនាំ អង្គការNATO នឹងបើកសម័យប្រជុំរយៈពេល២ម៉ោង ជាមួយនឹងលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskyy កាលពីរសៀលថ្ងៃព្រហស្បតិ៍ ។
លោក Andryi Yermak ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោក “ពេញចិត្ត”ចំពោះសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលរបស់អង្គការ NATO កាលពីថ្ងៃពុធ ប៉ុន្តែបានបន្ថែមថា “ដៃគូត្រូវដកការរឹតត្បិតណាមួយ នៅក្នុងការប្រើប្រាស់អាវុធ មិនត្រឹមតែទឹកដីរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែមានលទ្ធភាពឆ្លើយតប ចំពោះការវាយប្រហាររបស់រុស្ស៊ី រួមទាំងទឹកដីរបស់ប្រទេសរុស្ស៊ី ផងដែរ ៕
ដោយ៖ ម៉ៅ បុប្ផាមករា