ព័ត៌មានអន្តរជាតិ

លោកDonald Trump រងការបាញ់ប្រហារកណ្តាលឆាកសំណាងល្អរបួសមិនប៉ះពាល់ដល់ជីវិត

បរទេស៖អតីតប្រធានាធិបតីអាមេរិកនិងជាបេក្ខភាពប្រធានាធិបតីដ៏សំខាន់មួយរូបគឺលោក Donald Trump បានរងការបាញ់ប្រហារនៅកណ្តាលហ្វូងក្រុមអ្នកគាំទ្រក្នុងគ្រាដែលលោកកំពុងថ្លែងនៅក្នុងយុទ្ធការមួយនៅរដ្ឋ Pennsylvania ។

ទោះបីជាយ៉ាងណាក្តីក្រុមការងារបានអះអាងថាលោក Trump ទទួលបានសុវត្ថិភាពហើយនិងកំពុងត្រូវបានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងតំបន់មួយដោយឡែកក្នុងនោះមានប្រភពខ្លះបានអះអាងថាមនុស្ស២នាក់បានស្លាប់ដែលម្នាក់ជាខ្មាន់កាំភ្លើងនិងម្នាក់ជាអ្នកចូលរួមព្រឹត្តិការណ៍នេះ។

មកដល់ពេលនេះដំណឹងនៃការបាញ់ប្រហារលោក Donald Trump ក៏ត្រូវបានគេបញ្ជូនទៅដល់ដៃលោក Joe Biden ដែលជាគូប្រជែងប្រធានាធិបតីរបស់លោករួចរាល់ហើយដែរបើយោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យរបស់សេតវិមាន។

តាមរយៈវេដេអូបានបង្ហាញថាលោក Trump អាចទទួលរងរបួសចំត្រចៀកខាងស្តាំតែមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ក្បាលឬជីវិតរបស់លោកដោយក្នុងនោះគេអាចមើលឃើញឈាមហូរពេញផ្ទៃមុខមួយចំហៀងរបស់គាត់នៅពេលដែលត្រូវបានក្រុមអង្គរក្សសង្គ្រោះចេញពីទីតាំងឆាក៕

ប្រែសម្រួល៖ស៊ុនលី

To Top