ការប្រកួតដ៏ជក់ចិត្ត រវាងក្រុមអេស្បាញ និងក្រុមជម្រើសជាតិអង់គ្លេស កាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ បានបញ្ចប់ទៅ៩០នាទី និងរកឃើញម្ចាស់ពានរង្វាន់អឺរ៉ូ ឆ្នាំ២០២៤ជាផ្លូវការហើយ។
២គ្រាប់របស់អេស្បាញ បានទំលុះសំណាញ់អង់គ្លេស លើកពានរង្វាន់ធំបំផុតនៅអឺរ៉ុបមួយយនេះ ខណៈដែលអង់គ្លេសស៊ុត បានតែ១គ្រាប់ប៉ុណ្ណោះនៅនាទីទី៧៣។
១គ្រាប់ដំបូងកើតឡើងនៅតង់ទី១ ដោយកីឡាករអេស្បាញ William នាទីទី៤៧ ប៉ុន្តែអូសបន្លាយមកដល់នាទីទី៧៣ ទើបអង់គ្លេសតាមស្មើវិញដោយ Palmer ។ យ៉ាងណាក្តី១គ្រាប់កាត់សេចក្តី ដែលធ្វើឡើងដោយកីឡាករអេស្បាញ Oyazabal នៅនាទីទី៨៦គឺជាគ្រាប់បាល់ចុងក្រោយនៃការប្រកួតនេះ។
អង់គ្លេសគ្រប់គ្រងបាល់មិន បាន៤០ភាគរយឡើយ ខណៈដែលអេស្បាញអាចគ្រប់គ្រង ការប្រកួតបានទៅដល់៦៦ភាគរយ និងស៊ុតចេញពីបាន១៦ដង ចំគោលដៅ៦ដង ហើយចំណែកឯអង់គ្លេសស៊ុតបាន៩ដង ចំគោលដៅតែ៤ដងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី