ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រឹបអូស​កប៉ាល់បរទេសមួយគ្រឿង ដែល​ដឹក​ប្រេង​រត់ពន្ធ​១,៥​លាន​លីត្រ​

afp

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរឹបអូសយកកប៉ាល់បរទេសមួយគ្រឿង ដែលផ្ទុកប្រេងរត់ពន្ធចំនួន ១,៥លានលីត្រ នៅក្នុងដែនទឹកភាគខាងត្បូងរបស់ប្រទេស។

កប៉ាល់ដែលមានទង់ជាតិតូហ្គោ ជាមួយនឹងនាវិកបរទេសចំនួន ១២នាក់នៅលើនោះ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងទ័ពជើងទឹករបស់ IRGC នៅឯឆ្នេរសមុទ្រនៃខេត្ត Bushehr ភាគខាងត្បូងប្រទេស បន្ទាប់ពីមានដីការបស់តុលាការ។

លោក​បាន​បន្ថែម​ថា តាម​ដីកា​តុលាការ កប៉ាល់នេះ​ត្រូវ​បាន​ផ្ទេរ​ទៅ​ស្ថានីយ​របស់​ក្រុមហ៊ុន​ផលិតប្រេង​នៅ Bushehr ដើម្បីបញ្ឈប់ផ្ទុក​ប្រេង​រត់ពន្ធ​និងប្ដូរជា​ប្រេង​ម៉ាស៊ូតវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមហ៊ុនសន្តិសុខអង់គ្លេស Ambrey ដែលបានឲ្យដឹងថា កងកម្លាំង IRGC បានស្ទាក់ចាប់កប៉ាល់ដឹកផលិតផល ដែលគ្រប់គ្រងដោយប្រទេសអារ៉ាប់រួម ដែលមានទង់ជាតិតូហ្គោ ដែលផ្ទុកប្រេងឧស្ម័នសមុទ្រចំនួន ១,៥០០តោន”។

ប្រភពបានបន្ថែមថា “កប៉ាល់បានផ្ទុកប្រេងឧស្ម័នសមុទ្រនៅឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ាក់ ហើយត្រូវបានកំណត់គោលដៅ សម្រាប់តំបន់ Sharjah របស់អេមីរ៉ាត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជាមួយនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលលើតម្លៃប្រេងឥន្ធនៈក្នុងប្រទេសអ៊ីរ៉ង់ ការរត់ពន្ធប្រេងចេញពីប្រទេស គឺជារឿងដែលរកចំណូលបានច្រើប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងកម្លាំងជើងទឹកអ៊ីរ៉ង់ បានរឹបអូសកប៉ាល់ជាច្រើនគ្រឿង ដែលមានប្រេងរត់ពន្ធនៅលើនោះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top