ព័ត៌មានអន្តរជាតិ

លោក Netanyahu ស្នើសុំជួបពិភាក្សា ជាមួយនឹងលោក​ Trump

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើសុំជួបជាមួយបេក្ខជន ប្រធានាធិបតី នៃគណបក្ស សាធារណរដ្ឋ លោក Donald Trump ខណៈដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការ នៅរដ្ឋធានី Washington ក្នុងសប្តាហ៍នេះ។

មេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតី Joe Biden អនុប្រធានាធិបតី Kamala Harris និងមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក ផ្សេងទៀតក្នុងអំឡុង ពេលដំណើរទស្សនកិច្ច របស់គាត់ផងដែរ។

លោក​ក៏​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ នៅ​ចំពោះ​មុខ​សភា​នៅ​ថ្ងៃ​ពុធ ដោយ​ថ្លែង​ទៅ​កាន់​សង្រ្គាម ​ដែល​កំពុង​កើត​មាន​នៅ​តំបន់​ហ្គាហ្សាហើយ គណៈប្រតិភូ របស់លោក Netanyahu ក៏បានទាក់ទងជាមួយលោក Trump ផងដែរ ដោយព្យាយាមកំណត់ ពេលកិច្ចប្រជុំទល់មុខគ្នា ដែលអាចធ្វើឡើងនៅរដ្ឋហ្វ្លរីដា ។

ប្រភពដដែលបានរាយការណ៍ថា លោក Trump ដែលតែងតែរិះគន់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ មិនទាន់បានយល់ព្រម ចំពោះកិច្ចប្រជុំនេះទេ ប៉ុន្តែក៏មិនបានបដិសេធ ទាំងស្រុងដែរ។

គួរឲ្យដឹងដែរថា កន្លង មកអតីត ប្រធានាធិបតីរូបនេះ គឺជាអ្នកគាំទ្រដ៏រឹងមាំ របស់អ៊ីស្រាអែល ប៉ុន្តែមកគាត់ក៏កើតមាន ជាការអន់ចិត្ត ជាមួយនឹងលោក Netanyahu បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែល បានអបអរសាទរលោក Biden ចំពោះការឈ្នះការបោះឆ្នោត នៅសហរដ្ឋអាមេរិកឆ្នាំ ២០២០ ៕

ប្រែសម្រួល៖ស៊ុនលី

To Top