តូក្យូ៖ រដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា ប្រមុខការពារជាតិ ជប៉ុន អង់គ្លេស និងអ៊ីតាលី បានយល់ព្រមឆ្ពោះ ទៅមុខលើកម្ម វិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នារបស់ពួកគេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលអង់គ្លេសថ្មី អាចនឹងពិនិត្យមើល គម្រោងត្រីភាគីមួយនេះ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងឡុងដ៍ បន្ទាប់ពីកិច្ចពិភាក្សាជា មួយសមភាគីអង់គ្លេសលោក John Healey និងអ៊ីតាលី Guido Crosetto ថា ពួកគេក៏បានបញ្ជាក់ ពីការបង្កើត ប្រទេសរបស់ពួកគេ នូវស្ថាប័នសម្របសម្រួលមួយ ដើម្បីត្រួតពិនិត្យ កម្មវិធីនេះនៅចុងឆ្នាំនេះ។
គម្រោងយន្តហោះចម្បាំង Global Combat Air Program មានគោលបំណង អភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ហើយចាប់ផ្តើមដាក់ពង្រាយវានៅឆ្នាំ២០៣៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
វាបានកើតឡើង បន្ទាប់ពីកាសែត The Times បានរាយការណ៍ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ផែនការនេះត្រូវ បានគេព្រួយបារម្ភថា នឹងមានហានិភ័យ នៃការត្រួតពិនិត្យផ្នែក ការពារដ៏សំខាន់ ដោយក្នុងនោះរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer មានការព្រួយបារម្ភអំពីការ ចំណាយច្រើនណាមួយកើតឡើង។
លោក Starmer បានចូលកាន់ តំណែងនៅថ្ងៃទី០៥ ខែកក្កដា បន្ទាប់ពីគណបក្សការងារ របស់លោកបានឈ្នះ ការបោះឆ្នោតសកល កាលពីថ្ងៃមុន ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ១៤ឆ្នាំដោយគណបក្សអភិរក្ស ដែលរដ្ឋាភិបាលរបស់លោក បានយល់ព្រមលើ GCAP ក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួល ឈូក បូរ៉ា