ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញគោរព វិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានទូតវៀតណាម ប្រចាំកម្ពុជា ។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតីលើកឡើងថា “សូមចូលរួមរំលែកទុក្ខ ដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារ នៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសូមបាន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ” ៕

To Top