Covid-19

ឡាវ រកឃើញអ្នកផ្ទុកវីរុសកូរ៉ូណា ជាលើកដំបូង ចំនួន០២ករណីហើយ

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា ប្រទេសឡាវ រកឃើញករណីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន០២ករណី ។

ក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅឯសន្និសីទ សារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ឡាវ បានរកឃើញករណីនៃអ្នកជំងឺ COVID-19 ជាលើកដំបូងចំនួន០២ករណីហើយ នៅក្នុងប្រទេស ។

គួរបញ្ជាក់ថា ប្រទេសឡាវ ជាប្រទេសមួយក្នុងចំណោមប្រទេស សមាជិកអាស៊ាន ដែលទើបបានត្រូវគេរាយការណ៍ អំពីករណីដំបូងនៃវីរុសកូរ៉ូណា ខណៈដែលប្រទេសនានា ជាសមាជិកអាស៊ាន បានឆ្លងវីរុសនេះ ក្នុងនោះរួមមាន កម្ពុជា ថៃឡង់ដ៏ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី ដែលមានអ្នកឆ្លងជំងឺតិចបំផុត ជិត១០០ករណីដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top