ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌា​ បង្កើន​សន្តិសុខ ​ដល់​មន្ត្រី​ជាន់ខ្ពស់ បន្ទាប់​ពី​ការ​បាញ់​ប្រហារ ​ទៅលើលោក ដូណាល់ ត្រាំ

AFP

បរទេស៖ រដ្ឋាភិបាលឥណ្ឌា តាមសេចក្តីរាយការណ៍ បានណែនាំរដ្ឋនានា ឱ្យបង្កើន សន្តិសុខសម្រាប់ “ឥស្សរជនដែលមាន ហានិភ័យខ្ពស់” ក្នុងអំឡុងពេលឥទ្ធិពលទៅវិញ ទៅមកជាសាធារណៈ។ ការបញ្ជានេះ បើយោងតាម ​​Indian Express ត្រូវបានចេញប៉ុន្មានថ្ងៃ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងឈរឈ្មោះ បោះឆ្នោតឡើងវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍នេះបានអះអាងថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានផ្ញើការណែនាំទៅកាន់ប៉ូលីស កងកម្លាំងប្រដាប់អាវុធ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងរដ្ឋរបស់ប្រទេសនេះកាលពីថ្ងៃទី១៥ ខែកក្កដា ដោយស្នើឱ្យបង្កើនវិធានការសន្តិសុខ ជាពិសេសក្នុងអំឡុងពេលប្រមូលផ្តុំ និងកិច្ចប្រជុំសាធារណៈ។ ភ្លាមៗក្រោយ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ លោក Modi បាន​និយាយ​ថា «អំពើ​ហិង្សា​ គ្មាន​កន្លែង​ក្នុង​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​នោះទេ»។

ឃាតកឈ្មោះ Thomas Michael Crooks បានបាញ់ប្រហារលោក ដូណាល់ ត្រាំ ចំត្រចៀកអំឡុងពេលជួបជុំនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា។ ការបាញ់ពីលើដំបូលដែលក្រុមសេវាសម្ងាត់របស់លោក ត្រាំ មិនបានប្រុងប្រយ័ត្ន ខ្មាន់កាំភ្លើងអាយុ ២០ ឆ្នាំបានសម្លាប់មនុស្សម្នាក់ និង​របួស​ពីរ​នាក់​ផ្សេង​ទៀត​នៅ​មុន​ពេល​អ្នក​លបបាញ់​ ត្រូវសេវា​សម្ងាត់​បាញ់​គាត់​ស្លាប់ ។

សេចក្តីណែនាំក៏បានលើកឡើង អំពីការធ្វើឃាត ឬការប៉ុនប៉ងធ្វើឃាតចំនួនប្រាំមួយផ្សេងទៀត រួមទាំងទៅលើអតីត នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលបណ្តាលឱ្យគាត់ស្លាប់ និងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលគាត់បានរួចរស់ជីវិត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top