ភ្នំពេញ: យុវជនដែលតែងតែ ប្រើប្រាស់ថ្នាំញៀនជាប្រចាំ នៅពេលបែកថ្នាំ ក៏បានយកកាំបិតចាក់សម្លាប់ខ្លួនឯង តែសំណាងល្អ ជនរងគ្រោះមិនរងរបួស ដល់អាយុជីវិតនោះទេ ត្រូវបានក្រុមអ្នកជំនាញ ជួយសង្គ្រោះទាន់ពេល ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅមុខកាស៊ីណូមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត។ ជនរងគ្រោះនៅមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយក្រុមគ្រូពេទ្យ កំពុងជួយសង្គ្រោះដកកូនកាំបិត ដែលជាប់នឹងពោះជនរងគ្រោះ នោះចេញ៕