ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សមរភូមិសុខភាពសាធារណៈ ខុសគ្នាឆ្ងាយ ពីសមរភូមិយោធា ពីព្រោះសមរភូមិ សុខភាពសាធារណៈ មិនអាចមើលសត្រូវបែបណា នៅទីណានោះទេ ប៉ុន្តែសមរភូមិយោធា យើងអាចដឹងទីតាំងសត្រូវ ឈរជើង បានដែលនេះសបង្ហាញឲ្យឃើញ ពីការលះបង់ខ្ពស់ របស់់ក្រុមគ្រូពេទ្យរបស់យើង ។