យូអិន ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី២៣ ខែមិនានេះបានឲ្យដឹងថា មនុស្សលើពិភពលោកចន្លោះពី៣,៥ពាន់លាននាក់ ទៅ៤,៤ពាន់លាននាក់ នឹងអាចប្រើប្រាស់ទឹកក្នុងកម្រិតកំណត់មួយ ដែលក្នុងនោះមាន១ពាន់លាននាក់ ជាអ្នករស់នៅក្នុងទីក្រុងនានា។
ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកអគ្គលេខាធិកាអង្គការ សហប្រជាជាតិ Antonio Guterres នៅក្នុងថ្ងៃWorld Water Day កាលពីថ្ងៃទី២២ ខែមិនាម្សិលមិញ ។ ក្នុងការប្រកាសដដែលលោកបានបញ្ជាក់ថា បច្ចុប្បន្ន២,២ពាន់លាននាក់ គឺពុំមានទឹកស្អាតនិងសុវត្ថិភាព ដើម្បីទទួលទានឡើយ ហើយ៤,២ពាន់លាននាក់កង្វះអនាម័យ។
លោកបានបញ្ជាក់ ជាចុងក្រោយថា កំដៅសកលលោក និងការប្រើប្រាស់ធនធានមិនមាននិរន្តរភាព នឹងបង្កើតការប្រកួតប្រជែង ដែលមិនធ្លាប់មានពីមុនមកទៅលើធនធានទឹក គឺជាកត្តាសំខាន់បំផុតដែលនាំឱ្យមានការផ្លាស់ ទីលំនៅរបស់មនុស្សរាប់លាននាក់ ។ បញ្ហានេះនឹងជះឥទ្ធិពលអវិជ្ជមាន ដល់សុខភាពនិងផលិតភាពហើយដើរតួជាការ គំរាមកំហែងកាន់តែច្រើន ចំពោះអស្ថិរភាពនិងជម្លោះទាំងអស់លើលោក៕
ប្រែសម្រួល៖ស៊ុនលី