ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ យន្តហោះ F-16 មិនមែនជាថ្នាំវេទមន្ត សម្រាប់ទីក្រុងគៀវឡើយ

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជូន យន្តហោះចម្បាំង F-16 របស់លោកខាងលិច ដែលបានរាយការណ៍នាពេលថ្មីៗនេះ ទៅកាន់ប្រទេសអ៊ុយក្រែន នឹងមិនមានផលប៉ះពាល់ខ្លាំង ដល់សមរភូមិឡើយ ហើយទីក្រុង Kiev ត្រូវតែដឹងអំពីរឿងនេះ។

សេចក្តីថ្លែងការណ៍ របស់លោកធ្វើឡើងបន្ទាប់ពី Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះដំបូងដែលផលិត ដោយសហរដ្ឋអាមេរិកបានមកដល់អ៊ុយក្រែនហើយប៉ុន្តែនៅមិនទាន់ច្បាស់ថា ប្រទេសណាដែលផ្គត់ផ្គង់យន្តហោះនោះទេ តែជឿជាក់ថាចំនួនយន្តហោះចម្បាំងគឺ មានចំនួនតិចនៅឡើយ។

ការអត្ថាធិប្បាយលើរបាយការណ៍នេះលោក Peskov បានសង្កត់ធ្ងន់ថាមិនមាន ថ្នាំវេទមន្ត សម្រាប់ទៅក្រុង Kiev ទេហើយថាវានឹងមិន មានឥទ្ធិពលបានយូរនោះទេ។

ទោះបីជាយ៉ាងណាក្តី ទីក្រុងក្រុងគៀវ​ មិន​ទាន់​បញ្ជាក់​ឬ​បដិសេធ​ ការ​បញ្ជូន​យន្តហោះ​នេះ​ទេហើយ អ្នកនាំពាក្យ របស់អ៊ុយក្រែន ក្រសួងការពារជាតិ Diana Davityan បានបដិសេធមិន ធ្វើអត្ថាធិប្បាយ លើបញ្ហានេះទាំងស្រុងទេ។

កន្លងមក រដ្ឋមួយចំនួន របស់អង្គការណាតូ រួមមានសហរដ្ឋអាមេរិក បារាំង ប៊ុលហ្គារី ដាណឺម៉ាក ហូឡង់ បែលហ្សិក កាណាដា លុចសំបួ ន័រវេស ប៉ូឡូញ ប៉ទុយហ្គាល់ រូម៉ានី និង ស៊ុយអែត បានបង្កើតអ្វីដែលគេហៅថា ‘សម្ព័ន្ធ F-16ហើយពួកគេសន្យាផ្តល់ ឲ្យទីក្រុងកៀវនូវយន្តហោះចម្បាំង ដែលផលិតដោយអាមេរិក ក៏ដូចជាបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ដើម្បីដំណើរការយន្តហោះនេះទៀតផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top