ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងសិក្សាផ្លូវច្បាប់ ដាក់បទបញ្ជារឹបអូសម៉ាស់ នៅតាមទីផ្សារនិងឱសថស្ថាន ដែលអាចឈានទៅបិទឱសថស្ថានទាំងនោះ លែងឲ្យដំណើរការ រកស៊ីអស់មួយជីវិត កុំឲ្យមានការដំឡើងថ្លៃ ម៉ាស់តទៅទៀត។