ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច រៀបចំពិធីទូងស្គរជ័យអបអរសាទរការបើកការដ្ឋានជាផ្លូវការ “គម្រោងព្រែកជីកហ្វូណនតេជោ”

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនារគារអភិវឌ្ឍជនបទនិងកសិកម្ម (ARDB) នៅព្រឹកថ្ងៃ៥ សីហានេះ បានរៀបចំពិធីទូងស្គរជ័យអបអរសាទរការបើកការដ្ឋានជាផ្លូវការ “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ។

ប្រកបដោយទឹកមុខរីករាយ មោទកភាព បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារបានបង្ហាញពីចិត្តបេះដូងរួបរួមគ្នា សាមគ្គីភាព និងគាំទ្រជាឯកច្ឆនលើ​​គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងផ្តល់ផល​នូវប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ច និងប្រជាជនកម្ពុជា៕

To Top