ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយមនុស្សធម៌ កាកបាតក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ ចែកជូនពលរដ្ឋ ១១គ្រួសារ នៅភូមិតាកាត

កោះកុង៖ ក្នុងនាមក្រុមការងារ​ កាកបាទក្រហមកម្ពុជា លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ បាននាំយកជំនួយ មនុស្សធម៌ ជាម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យ និងថវិកាមួយចំនួន ឧបត្ថម្ភជូន បងប្អូនប្រជាពលរដ្ឋ ចំនួន១១គ្រួសារ ដែលកំពុងរស់នៅ ក្នុងភូមិតាកាត ដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជន ក្នុងខេត្តកោះកុង ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ប្រជាបលរដ្ឋ ទាំង១១គ្រួសារនេះ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា “ជំនួយនេះ ជាជំនួយផ្នែកមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន សម្រាប់ជូនពលរដ្ឋ ដែលជួបការលំបាក និងដោយពិនិត្យឃើញថា ពលរដ្ឋទាំង១១គ្រួសារនេះ រស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរឡើងចុះ ទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះ មកផ្តល់ជូន ផ្គត់ផ្គង់ ជូនបងប្អូនប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែរផង និងត្រៀមបម្រុង មុនរដូវភ្លៀងធ្លាក់មកដល់ផង៕

To Top