ព្រុចសែល ៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ប្រាក់ចំនួន ៤,២ពាន់លានអឺរ៉ូ (៤,៦ ពាន់លានដុល្លារអាមេរិក) ដល់ប្រទេស អ៊ុយក្រែន បន្ទាប់ពីសហភាពអឺរ៉ុប បានចាត់ទុកថា កិច្ចខិតខំប្រឹងប្រែង កំណែទម្រង់ របស់ប្រទេសនេះទទួលបានការពេញចិត្ត។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាបានផ្តល់ភ្លើងខៀវដល់ការបើកប្រាក់ឧបត្ថម្ភ និងប្រាក់កម្ចីជាប្រចាំដល់អ៊ុយក្រែន ក្រោមជំនួយឧបត្ថម្ភ អ៊ុយក្រែនរបស់សហភាពអឺរ៉ុប។
ក្រុមប្រឹក្សាបាននិយាយថាលក្ខខណ្ឌ និងកំណែទម្រង់ត្រូវបានបំពេញ។ កំណែទម្រង់នេះគ្របដណ្តប់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អភិបាលកិច្ចនៃសហគ្រាសរដ្ឋ បរិយាកាសធុរកិច្ច ថាមពល និងការដោះមីន។
មូលនិធិអ៊ុយក្រែន ដែលមូលនិធិនេះនឹងត្រូវបានចេញផ្សាយបានចូលជាធរមាននៅខែមីនាឆ្នាំ២០២៤ ។ វាបានព្យាករណ៍ថា មានជំនួយហិរញ្ញវត្ថុរហូតដល់ ៥០ពាន់លានអឺរ៉ូ សម្រាប់រយៈពេលចម្លោះពីឆ្នាំ ២០២៤-២០២៧៕
ប្រែសម្រួល ឈូក បូរ៉ា