ព័ត៌មានជាតិ

អង្គភាពសម្របម្រួលគម្រោង ARDB ធ្វើបទបង្ហាញពីយន្តការ​ និងសិក្សាលទ្ធភាពអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រដល់សមាជិកនៅបាត់ដំបង

ភ្នំពេញ ៖ ក្រុមការងារអង្គភាពសម្របម្រួលគម្រោងនៃធនាគារ ARDB នៅថ្ងៃ៧​ សីហា បានសហការជាមួយសាខាខេត្តបាត់ដំបងចុះជួបតំណាង​ និងសមាជិកសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា ដើម្បីធ្វើបទបង្ហាញពីយន្តការអនុវត្តគម្រោង​ និងសិក្សាលទ្ធភាពអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ គាំទ្រការដាំដុះបន្លែសុវត្ថិភាព និងផ្គត់ផ្គង់បន្លែសុវត្ថិភាពក្នុងស្រុក ក្រោមការផ្ដួចផ្តើម​ និងគាំទ្រដោយធនាគារ​ ARDB ដែលមានទីតាំងនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​។​

បន្ថែមពីនេះ​ ក្រុមការងារបានផ្សព្វផ្សាយ​ពីការបើកគណនីសន្សំ និងដំឡើងកម្មវិធី​ ARDB ជូនសមាជិកសហគមន៍បានមួយចំនួនផងដែរ៕

To Top