បរទេស៖ ឧស្សាហកម្មផលិតកម្ម នៅក្នុងប្រទេសអាល្លឺម៉ង់ បានកត់ត្រាកំណើនដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងបរិមាណនៃការបញ្ជាទិញថ្មី នៅក្នុងខែមិថុនា ខណៈពេលដែលសូចនាករ ផ្សេងទៀតនៅតែមានលាយឡំគ្នា ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏ផុយស្រួយ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ការបញ្ជាទិញថ្មីពិតប្រាកដ ក្នុងការផលិត ក្នុងខែមិថុនា គឺខ្ពស់ជាង ៣,៩ភាគរយកាលពីខែឧសភា នេះបើយោង តាមតួលេខបណ្តោះអាសន្នដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយការិយាល័យស្ថិតិសហព័ន្ធ ដែលពីមុនការបញ្ជាទិញថ្មី បានធ្លាក់ចុះរយៈពេល ៥ខែជាប់ៗគ្នា។
ទន្ទឹមនឹងនេះ ការបញ្ជាទិញថ្មី នៅក្នុងការផលិតនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ គឺទាបជាង ១,៤ ភាគរយ ធៀបនឹងត្រីមាសទីមួយ ។ ការបញ្ជាទិញឧស្សាហកម្មរថយន្តបានកត់ត្រា កំណើនប្រចាំខែដ៏ធំបំផុតចំនួន ៩,៣ ភាគរយចាប់ពីខែឧសភា ដល់ខែមិថុនា ។
ផលិតកម្មឧស្សាហកម្មបានកើនឡើង ១,៤ ភាគរយនៅក្នុងខែមិថុនា ក្នុងមួយខែ ។ កំណើនដ៏ធំបំផុត ៧,៥ភាគរយ ត្រូវបានកត់ត្រាម្តងទៀត នៅក្នុងឧស្សាហកម្ម រថយន្តបើប្រៀបធៀប ទៅនឹងតួលេខនៅក្នុងខែឧសភា។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគ បានព្រមានប្រឆាំង នឹងការអានច្រើនពេក នៅក្នុងស្ថិតិនៃខែមិថុនា ដែលបានធ្វើឱ្យ ប្រសើរឡើង ដោយនិយាយថា វានៅតែឆាប់ ដើម្បីទស្សន៍ទាយ ការផ្លាស់ប្តូរសេដ្ឋកិច្ច នៅលើជើងមេឃ បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចក្នុង រយៈពេលពីរឆ្នាំកន្លងមកនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា