បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌ដាណឺម៉ាកបាននិយាយថា ប្រទេសដាណឺម៉ាកនឹងពង្រឹងការគ្រប់គ្រងព្រំដែន ជាមួយប្រទេសស៊ុយអែត បន្ទាប់ពីមានការកើតឡើងវិញនៃអំពើហឹង្សា របស់ក្រុមក្មេងទំនើងដែលបានហក់ចូល ក្នុងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប៉ូលីសនឹងបង្កើនការគ្រប់គ្រង របស់ពួកគេលើរថភ្លើងឆ្លងកាត់ច្រកសមុទ្រ Oresund ដែលភ្ជាប់ទីក្រុង Malmo របស់ស៊ុយអែតជាមួយរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក ហើយក៏ជាចំណុចឆ្លងកាត់ដ៏សំខាន់ រវាងប្រទេសទាំងពីរផងដែរហើយក្នុងនោះផងដែរ ការប្រើប្រាស់កាមេរ៉ាឃ្លាំមើលក៏នឹងត្រូវបានបង្កើន។
ប្រទេសស៊ុយអែតបានរងការវាយប្រហារ ដោយរលកនៃការបាញ់ប្រហារ និងការបំផ្ទុះគ្រាប់បែកដែលទាក់ទងនឹង ក្រុមក្មេងទំនើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
យោងតាមរបាយការណ៍របស់ Financial Times ដែលបានលើកឡើងពីប៉ូលីសស៊ុយអែត ក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពល តែងតែប្រើកុមារដើម្បីប្រព្រឹត្តឃាតកម្ម ខណៈដែលពួកគេនឹងទទួលបាន ការកាត់ទោសស្រាល ប្រសិនបើត្រូវបានកាត់ទោស។
ប្រទេសដាណឺម៉ាកបានចាត់វិធានការ តឹងរ៉ឹងចំពោះអន្តោប្រវេសន៍ និងដោះស្រាយជាមួយក្រុមឧក្រិដ្ឋជនជាង ដែលជាប្រទេសអ្នកជិតខាងហើយ ក្នុងចំណោមវិធានការដែលបានអនុវត្ត គឺការបង្ខំឱ្យផ្លាស់ទីជនមិនមែនដាណឺន ចេញពីតំបន់ដែលពួកគេភាគច្រើន ក៏ដូចជាការផ្តន្ទាទោសទ្វេដង សម្រាប់ឧក្រិដ្ឋកម្ម ៕
ប្រែសម្រួល៖ ស៊ុន លី