បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាល់ឌីវនៅសប្តាហ៍កន្លងមកនេះ។
វាត្រូវបានគេមើលឃើញថាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោករដ្ឋមន្ត្រីទៅកាន់ប្រទេសដែនកោះនេះចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់គាំងកាលពីដើមឆ្នាំនេះក្រោមរដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាល់ឌីវដែលដឹកនាំដោយប្រធានាធិបតី Mohamed Muizzu។
ទំនាក់ទំនងរវាងទីក្រុងញូវដែលី និងម៉ាល់ឌីវមានភាពតានតឹងបន្ទាប់ពីលោក Muizzu បានបញ្ជាឱ្យដកកងទ័ពឥណ្ឌាដែលឈរជើងនៅលើកោះនេះភ្លាមៗបន្ទាប់ពីការកាន់កាប់ប្រទេសនេះ។
កងកម្លាំងយោធាដែលកំពុងប្រតិបត្តិការយន្តហោះស៊ើបការណ៍នៅម៉ាល់ឌីវត្រូវបានដកចេញនៅដើមឆ្នាំនេះ ហើយជំនួសដោយជនស៊ីវិល។កាលពីខែមីនា កោះម៉ាល់ឌីវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយចិនត្រូវបានគេមើលឃើញទៀតថាជាមូលហេតុដែលនាំឲ្យមានការប្រឈមមុខដាក់គ្នាបែបនេះ។
កោះម៉ាល់ឌីវ ដែលត្រូវបានគេស្គាល់ថាជាឆ្នេរដ៏ស្រស់ស្អាតបំផុតមួយលើពិភបលោកគឺជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរឥណ្ឌា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនឥណ្ឌាបានចាប់ផ្តើមធ្វើពហិការមិនចូលប្រជុំកោះនេះកាលពីខែមករាកន្លងទៅ នៅពេលដែលរដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ Muizzu បានរិះគន់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ចំពោះការប្រកាសផ្សព្វផ្សាយកោះ Lakshadweep របស់ឥណ្ឌាជាគោលដៅទេសចរណ៍ជំនួសឲ្យកោះរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី