ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ចេញញត្តិគាំទ្រ ប្រសាសន៍សម្តេចតេជោ ប្រឆាំងក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារផែនសណ្ដាប់ធ្នាប់សាធារណៈនិងការងារចរាចរណ៍ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ (CLV-DTA) របស់រាជដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ។

ក្រោយពេលបានស្តាប់សារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូថា យល់កាន់តែច្បាស់ អំពីសារប្រយោជន៍ដ៏ធំធេង និងភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ (CLV-DTA) ព្រមទាំងឃើញកាន់តែច្បាស់ថែមទៀត នូវឧបាយកលដ៏ខ្មៅកខ្វក់ របស់ពួកប្រឆាំង និងពួកអមិត្តដែលមានមហិច្ឆតា ផ្សព្វផ្សាយព័ត៌មានមិនពិត មូលបង្កាច់ ញុះញង់ បំបះបំបោរឲ្យមានបាតុកម្ម កុប្បកម្មប្រដាប់អាវុធដែលឈានដល់បដិវត្តន៍ពណ៌ ក្នុងគោលដៅផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងប្តូរផ្តាច់ ចំពោះរាល់អង្គការចាត់តាំង និងបុគ្គលគ្រប់រូប ដែលមានឧបាយកល ប្រើប្រាស់កម្លាំង ប្រដាប់អាវុធ ឬរូបភាពណាក៏ដោយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកំពុងដឹកនាំប្រទេសជាតិ នៃយើងទទួលបាននូវភាពសុខសាន្ត ក្នុង សន្តិភាពនិងការអភិវឌ្ឍ ៕

To Top