ព័ត៌មានជាតិ

អង្ករផ្ការំដួល ចំនួន ១០ តោន ត្រូវបានសប្បុរសជន ប្រគល់ជូនរដ្ឋបាល ខេតពោធិ៍សាត់

ពោធិ៍សាត់: អង្ករផ្ការំដូលចំនួន ១០ តោនត្រូវបានសប្បុរសជន យកទៅប្រគល់ជូនរដ្ខបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៤ នៅក្នុងបរិវេន នៃរដ្ឋបាល ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមទទួលពីសំណាក់លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់។

បើយោងតាមផេកផ្លូវការ របស់រដ្ឋបាលខេត្តពោធិ៍សាត់បានអោយដឹងថា ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តលោកសូមកោតសរសើរ និង ថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោកស្រីឡុង សុភាព ដែលជាម្ចាស់អំណោយផ្ទាល់។

លោកខូយ រីដា បានចាត់ទុកថាអំណោយទាំងនេះ ពិតជាមានសារះសំខាន់ក្នុងស្មារតី និង កាយវិការមនុស្សធម៌ដ៍ប្រពៃ ដើម្បីរដ្ឋបាលខេត្តចាត់ចែង តាមការចាំបាច់ផ្សេងៗជាពិសេស សម្រាប់ទុកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ និង ងាយរងគ្រោះនៅខេត្តពោធិ៍សាត់ ។ លោកអភិបាលខេត្ត ក៍បានសន្យាថា និង យកអំណោយទាំងអស់នេះទៅចែកជូបន្តអោយដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ និង ងាយរងគ្រោះដោយសារ ឧប្បហេតុផ្សេងៗ អោយចំគោលដៅ និង មានប្រសិទ្ធភាពខ្ពស់ទៅតាមអ្វីដែលអាចធ្វើទៅបាន ៕

To Top