ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោស ១១៥ នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងជម្លោះ

AFP

ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ី ១១៥នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Kursk ត្រូវបានបញ្ជូនត្រឡប់មកវិញពីទឹកដី ដែលគ្រប់គ្រងដោយអ៊ុយក្រែន ជាផ្នែកនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសមួយរវាងភាគីទាំងពីរ។

ក្រសួងបានឲ្យដឹងថា “ជាថ្នូរនឹងអ្នកទោសសង្រ្គាម ១១៥ នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានផ្ទេរ” ដោយបន្ថែមថាអេមីរ៉ាតអារ៉ាប់រួម បានផ្តល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលក្នុងអំឡុងពេលផ្លាស់ប្តូរ។

ខ្លួនបានឲ្យដឹងថា បុគ្គលិកយោធារុស្ស៊ីទាំងអស់ដែលបានផ្លាស់ប្តូរបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ហើយនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ី សម្រាប់ការព្យាបាល និងការស្តារនីតិសម្បទានៅក្នុងស្ថាប័នវេជ្ជសាស្ត្រ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top