ព័ត៌មានជាតិ

កូនរដូវប្រាំង ក្នុងរដូវវស្សា​ បានអូសបន្លាយ ដល់ចុងខែសីហា ធ្វើឲ្យប៉ះពាល់ដំណាំស្រូវ ប្រមាណជាង៩២ហិតា

កំពង់ស្ពឺ ៖ អនុប្រធានមន្ទីរក្តាប់រួម លោក យឹម ណន  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ បច្ចេកទេសការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យស្ថានភាពការលូតលាស់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅឃុំវល្លិ៍សរ និង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមស្ថានភាពពិនិត្យ ដំណាំស្រូវ របស់ប្រជាកសិករ ប្រែពណ៌ពីខៀវ ទៅក្រហមស្លឹក ដោយកន្លែង ព្រោះតែការខ្វះខាត់ទឹក កាលពីព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៤ ។

លោក យឹម ណន បានបញ្ជាក់ថា ស្រូវដែលបានរងផលប៉ះពាល់ដោយកន្លែងនោះរួមមានឃុំតាំងក្រូចចំនួន៥៦ហិតា និងឃុំវល្លិសរ ចំនួន៣៦ហិតា បើយោងតាមការអង្កេតរបស់មន្ត្រីបច្ចេកទេស ឃើញថា ស្ថានភាពដំណាំស្រូវ ពុំមានជម្ងឺ ឬមានសត្វល្អិតបំផ្លាញនោះទេ។
សភាពលឿងស្លឹក និងកន្លែងខ្លះប្រែស្វិត ដោយកត្តាខ្វះទឹកនៅក្នុងស្រែ ។
ចំណុចនេះ មន្ត្រីបច្ចេកទេសបានកំពុងពិនិត្យ លទ្ធភាពនាំទឹកពីតំបន់ផ្សេង មកផ្គត់ផ្គង់ស្រូវនឹងប្រែទៅភាពលូតលាស់ល្អជាធម្មតាវិញក្នុងពេលយ៉ាងខ្លី។
នាឱកាសនោះផងដែរលោកអនុប្រធានមន្ទីរក្តាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងក្រុមការងារបច្ចេកទេសការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មមន្ទីរ សូមអំពាវនាវដល់បង ប្អូនម្ចាស់ស្រែ ឧស្សាហ៍ចុះស្រែ ពិនិត្យមើលសត្វ តាមដានសុខភាពស្រូវ ជាពិសេសវេលានេះ សូមរក្សាទឹកតាមស្រែ ។ ករណីខ្វះទឹកក្នុងស្រែ ហើយបើមានប្រភពទឹកអាចបូមបញ្ចូលស្រែបាន សូមទាក់ទងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឬអាចទាក់ទងតាមទូរសព្ឌលេខ 012 403 403 ។
ដោយ៖សុខ សុភ័ណ្ឌ រូបថត មន្ទីរកសិកម្ម

To Top