បរទេស ៖ ប្រសិនបើលោក ប៊ីលហ្គេត ជាប្រធានាធិបតី សហរដ្ឋអាមេរិក បច្ចុប្បន្ននេះ លោកនឹងផ្តល់អាទិភាព ដល់ការរក្សាប្រជាជននៅទូទាំងអាមេរិកឱ្យនៅដាច់ដោយឡែក ដើម្បី “កម្ទេចរបត់” នៃជំងឺរាតត្បាតកូវីដ១៩ ។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប៊ីលហ្គេត បានប្រាប់លោក Chris Anderson អ្នកជំនួញរបស់អង់គ្លេស កាលពីថ្ងៃអង្គារថា “សារដ៏ច្បាស់នឹងថាយើងគ្មានជំរើស ក្នុងការរក្សាភាពឯកោនេះទេ ហើយវានឹងបន្តទៅមុខទៀត ក្នុងរយៈពេលមួយ ។ ក្នុងករណីនៅប្រទេសចិន វាមានរយៈពេល ៦ សប្តាហ៍ ដូច្នេះយើងត្រូវត្រៀមខ្លួនសម្រាប់រឿង នោះហើយធ្វើវាឱ្យបានល្អបំផុត។
យោងតាមលោកមហាសេដ្ឋីរូបនេះ “ ប្រសិនបើអ្នកធ្វើឱ្យមានការដាក់ ឱ្យនៅដាច់ដោយឡែកល្អនៅទូទាំងប្រទេស ក្នុងរយៈពេលប្រហែលជា ២០ ថ្ងៃ អ្នកនឹងឃើញចំនួន នៃករណីថ្មីពិតជាមានការផ្លាស់ប្តូរ” មានន័យថា ថយចុះ” ហើយនោះគឺជាសញ្ញាបង្ហាញថាអ្នក បើកផ្លូវរបស់អ្នក៕
ប្រែសម្រួលៈ ណៃតុលា