ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាង ផែនទីបង្ហាញផ្លូវ ១០ឆ្នាំ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ ដឹកនាំដោយ លោក រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល ហើយកិច្ចប្រជុំនេះ ក្នុងបំណង ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាង ផែនទីបង្ហាញផ្លូវ ១០ ឆ្នាំរបស់ (ធ.អ.ជ.ក.) ឆ្នាំ២០២៤-២០៣៣។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក៏បានស្នើសុំពិនិត្យនិងបង្កើតលើការកែសម្រួល គោលការណ៍ និងនីតិវិធីឥណទានគាំទ្រដល់ សហគមន៍កសិកម្ម ដែលស្ថិតនៅក្នុង ខ្សែច្រវាក់ផលិតកម្ម និងកសិ-ឧស្សាហកម្ម ៕

To Top