កំពង់ស្ពឺ ៖ សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យ ចំនួន៧នាក់ពាក់ព័ន្ឋករណី លួចទៅសាលាដំបូង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ឃឹម សុកខៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺបានឲ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌ បានកិច្ចសហការដឹកនាំសម្របសម្រួល និតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឹ។
ទើបកម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជាក្រុមចោរលួវដ៏សកម្មនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងបណ្តារាជធានី ខេត្តមួយចំនួនទៀត ។
ជាក់ស្តែងប្រតិបត្តិការ ខាងលើ សមត្ថកិច្ចបានឃាត់ខ្លួន មុខសញ្ញាចំនួន៧នាក់ ១,ឈ្មោះ ឡាយ ម៉ៅ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិបាកករ ឃុំព្រៃញ្ញាតិ ស្រុកគងពិសី ២,ឈ្មោះ ហេង ហេម ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិបឹងទំលាប់ ឃុំវល្លិសរ ស្រុកសំរោងទង ។
៣,ឈ្មោះឡុង ធូ ភេទប្រុសអាយុ៤៣ឆ្នាំ ភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ៤,ឈ្មោះម៉ន សុភ័ក្រ ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ៥,ឈ្មោះ ហាក់ រិទ្ធិ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ៦,ឈ្មោះយ៉ាន អ៊ុក ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបសេដ្ឋ និង៧ ,ឈ្មោះឆាន ទីគា ភេទប្រុសអាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ។
លោកបានបន្តទៀតថា ក្រុមចោរលួចទាំង៧នាក់ ត្រូវបានជំនាញបញ្ជូនទៅសាលាដំបូងដើម្បីបន្តនិតិវិធី។
សូមរំលឹកថាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយកម្លាំង ព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បានក្រុមចោរលួចយ៉ាងសកម្ម នេះបានព្រមទាំងដក់ហូតវត្ថុតាង នឹងសម្ភារះមួយចំនួនផងដែរ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតស្នងការដ្ឋាន