ព័ត៌មានជាតិ

លោកបណ្ឌិត ឡី សុភាព ផ្ញើសារអបអរសាទរ លោក ហុក ហួលីម ក្នុងឱកាសទទួលមុខតំណែងថ្មី ជានាយករដ្ឋបាលរាជធានីភ្នំពេញ 

ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូន លោក ហុក ហួលីម ក្នុងឱកាសទទួលមុខតំណែងថ្មី ជានាយករដ្ឋបាលសាលារាជធានីភ្នំពេញ ។

យោងតាមសារលិខិតរបស់លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានឱ្យដឹងថា​ ” តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមចូលរួមសម្តែងនូវការអបអរសាទរដឹកក់ក្តៅបំផុត ជូនចំពោះ លោក ហុក ហួលីម ក្នុងឱកាសដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតាំង លោក ហុក ហួលីម ឱ្យកាន់មុខតំណែងជា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ”។

លោកបណ្ឌិត បន្តថា “ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ យើងខ្ញុំមានក្តីរំភើបក្រៃលែង និងសូមកោតសរសើរចំពោះ លោក ដែលបានខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សានូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ សម្បូណ៌ សប្បាយ រុងរឿង និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ”។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកបណ្ឌិត ឡី សុភាព ក៏បានបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន លោក ហុក ហួលីម ព្រមទាំងក្រុមគ្រួសារ សូមមាន អាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

To Top