ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាល ជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀន បំប៉នត្រៀមប្រឡងបាក់ឌុប

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារយុវជន នៅថ្ងៃទី៣១ ខែសីហា បានអញ្ជើញចូល រួមក្នុងពិធីសំណេះសំណាល ជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤។

កម្មវិធីនេះមាន ការចូលរួមពី លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល លោក លោកស្រី តំណាងរដ្ឋបាល ស្រុកខ្សាច់កណ្តាល តំណាងការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក ខ្សាច់កណ្តាល និងតំណាង អាជ្ញាធរមូលដ្ឋានផងដែរ។

លោកបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន-ROTA ខ្សាច់កណ្តាលយើង មានវាសនាល្អណាស់ ដោយសារទី១ មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាពិសេស លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តែងតែយក ចិត្តទុកដាក់ណាស់ ដូចជាកសាងវិទ្យាល័យយើង ឲ្យបានធំទូលាយនិងមានផាសុខភាព។

លើសពីនេះលោកបណ្ឌិត បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនដល់ថ្នាក់បំប៉នទី១២ កន្លងមក ចំពោះប្អូនៗសិស្សានុសិស្ស ដើម្បីឲ្យប្រលងជាប់និទ្ទេសល្អ បានច្រើនជាពិសេស និទ្ទេស A និងសូមក្មួយៗ បន្តខិតខំរៀនបន្ថែមទៀត ដើម្បីឆាប់ចេះចងចាំបានល្អ ត្រូវពង្រឹងគ្រប់ចំណេះវិជ្ជាឡើងវិញ។

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន-ROTA ត្រូវបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី លោក Essa Al Mannai នាយកអង្គការ ROTA និងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអង្គការមូលនិធិ មុនីឋាបនា ៕

To Top