ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ ប្រកាសថា ខ្លួនកំពុងប្រតិបត្តិការ លើការណែនាំថ្មី ពីរបៀបដោះស្រាយចំណាប់ខ្មាំង ក្នុងករណីកងទ័ព អ៊ីស្រាអ៊ែល ចូលដល់ទីតាំង នៅតំបន់ហ្គាហ្សា

AFP

គែរ៖ កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា គិតចាប់តាំងពីខែមិថុនាមក ក្រុមរបស់ខ្លួនបាននិងកំពុង ប្រតិបត្តិការដោយ ស្ថិតក្រោមការណែ នាំថ្មីអំពីរបៀបដោះស្រាយចំណាប់ខ្មាំង ប្រសិនបើកងកម្លាំង របស់អ៊ីស្រាអ៊ែលចូលទៅជិត ទីតាំងរបស់ពួកគេ នៅក្នុងតំបន់ហ្គាហ្សា មែននោះ ។

គួរបញ្ជាក់ថា ការប្រកាសនេះ គឺបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាអ៊ីស្រាអ៊ែល បានទាញយកសាកសព ចំណាប់ខ្មាំងចំនួន៦នាក់ចេញ ពីផ្លូវរូងក្រោមដីក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូង នៃតំបន់ហ្គាហ្សា ដោយអះអាងថា ពួកគេត្រូវបានបាញ់សម្លាប់ ដោយពួកឈ្លើយសឹករបស់ពួកគេ   ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល ចូលទៅកៀកតំបន់នោះ ។

លោក Abu Ubaida អ្នកនាំពាក្យ កងពលតូច al-Qassam របស់ក្រុមហាម៉ាស់ មិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្វីដែលមាននៅក្នុង ការណែនាំ នោះឡើយ ដោយលោកបានលើកឡើងថា ក្រុមរបស់លោកទទួលខុសត្រូ វលើអ៊ីស្រាអ៊ែល ចំពោះការស្លាប់របស់ ចំណាប់ខ្មាំងទំាងនោះ ។

លោក Ubaida បានបញ្ជាក់ថា ការណែនាំថ្មីត្រូវបានផ្តល់ ដល់ឆ្មាំមើលការ ខុសត្រូវ លើចំណាប់ខ្មាំង បន្ទាប់ពីប្រតិបត្តិកា រជួយសង្គ្រោះដោយអ៊ីស្រាអ៊ែល កាលពីខែមិថុនា ។ នៅគ្រានោះ កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការដោះលែងចំណាប់ ខ្មាំងចំនួន៤នាក់ នៅក្នុងការវាយឆ្មក់មួយ ដែលជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ម៉ៅ បុប្ផាមករា

To Top