ភ្នំពេញ៖ ដោយមានការសម្របសម្រួល ពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងម្ចាស់ភាគហ៊ុនចិន ក្រុមហ៊ុន HODO GROUP បានប្រញាប់ប្រញាល់ផលិតម៉ាស់ ចំនួន១លានជាបន្ទាន់ ដើម្បីផ្តល់ឲ្យកម្ពុជា ក្នុងការជួយទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។
កម្មវិធីនេះធ្វើឡើង នៅថ្ងៃទី២៨ ខែមីនា ក្រុមហ៊ុន HODO GROUP ក្រោមវត្តមានលោក ZHOU HAIJIANG ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន HODO GROUP ដោយប្រគល់ ទៅអគ្គកុងស៊ុលលោក ទាន សំណាង នៃស្ថានកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ និងលោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
ចាប់តាំងពីផ្ទុះឡើង នូវជំងឺកូវីដ១៩នេះមក ចិន-កម្ពុជា បានគាំទ្រគ្នាទៅវិញទៅមក និងប្រជុំពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពីគ្រប់ស្ថាប័ន ដោយយកសកម្មភាពជាក់ស្តែង ទាំងនេះយកមកបង្ហាញ ឲ្យឃើញពីអត្ថន័យចម្បង នៃជោគវាសនា របស់សហគមន៍តែមួយ រវាងចិន -កម្ពុជា។
លោក ZHOU HAIJIANG ប្រធានក្រុមប្រឹក្សារក្រុហ៊ុន HODO GROUP បានថ្លែងថា ក្រុមហ៊ុននឹងបន្តយកចិត្តទុកដាក់ លើស្ថានភាពវិវត្តន៏នៃជំងឺកូវីដ១៩នៅ កម្ពុជា ដើម្បីបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺជាមិត្តដែកថែប ។ ក្រុមហ៊ុន HODO GROUP បានផ្តល់សម្ភារៈទប់ស្កាត់ ជំងឺកូវីដ១៩ នេះគឺសកម្មភាពជាក់ស្តែង ដែលបានបង្ហាញ ពីការគោរពដ៏ឧត្តុង្គឧត្តម ពីប្រជាជនចិន ចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏គឺជាការ បង្ហាញឲ្យឃើញនូវមិត្តភាព ដ៏ជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោក ZHOU HAIJIANG យល់ឃើញថា នេះការចូលរួមចំណែក របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរឹតបន្តឹង ចំណងមិត្តភាពចិន-កម្ពុជា យ៉ាងធំធេង ហើយក្រុមហ៊ុន HODO GROUP និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នឹងបន្តខិតខំប្រឹងប្រែ ដើម្បីចូលរួមចំណែក ឲ្យចំណងមិត្តភាពចិន-កម្ពុជា ឈានទៅដល់ កំរិតថ្មីៗបន្ថែមទៀត។
លោកថា ព្រឹត្តិការណ៍នេះ ទទួលបានការកោត សរសើរយ៉ាងខ្លាំង ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតពិសេស មួយដោយថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាព មនុស្សធម៌ របស់ក្រុមហ៊ុន HODO GROUP ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសរសេរ នៅក្នុងលិខិតនោះថា “បេសកម្ម របស់កាកបាទក្រហមកម្ពុជា គឺ កាត់បន្ថយការរងទុក្ខវេទនា របស់ប្រជាជនកម្ពុជា នឹងចាប់យកឱកាសនេះ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ ឥតឈប់ឈរ ទាំងផ្នែកស្មារតី ទាំងផ្នែកសេដ្ឋការ និងផ្នែកសម្ភារៈ ពីក្រុមហ៊ុន HODO GROUP ដល់កាកបាទក្រហមកម្ពុជា”។
ចំណែក លោក ទាន សំណាងបានកោតសរសើរ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលត្រូវបានរួមគ្នាបង្កើតឡើង ដោយក្រុមហ៊ុនចិន គឺក្រុមហ៊ុនHODO GROUP ជាមួយនិងលោកឧកញ្ញា ឡាវ ម៉េងឃីន ដែលមានទីតាំងស្ថិត នៅក្នុងខេត្តព្រះសីហនុ ឃុំបិតត្រាំង ដែលបានបង្ហាញ ពីការយល់ចិត្តគ្នាទៅវិ ញ ទៅមករវាងប្រជាជនចិន និងកម្ពុជា និងជាការតភ្ជាប់ស្ពានមិត្តភាព មួយរវាងចិន-កម្ពុជា ។
លោក ទាន សំណាង បានមានប្រសាសន៍ថា ក្នុងអំឡុងពេលដ៏ពិសេសនេះ ដែលមានការសម្របសម្រួល របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងក្រុមហ៊ុន HODO GROUP បានផលិតម៉ាស់ចំនួនមួយលាន ជាបន្ទាន់ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយព្រឹត្តិការណ៍ នេះគឺជាការបង្ហាញ នូវភាពជាបងប្អូន ដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជា។ លោកជឿជាក់ថាម៉ាស់ទាំងនេះ ពិតជាអាចជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កេះដាក់ម៉ាស់ដែលត្រៀម នឹងបញ្ចូនទៅកម្ពុជា ត្រូវបានបោះពុម្ព ជាមួយទង់ជាតិចិន និងកម្ពុជា ហើយបិទពាក្យខ្លីថា“ស្រឡាញ់គ្នាក្នុងគ្រាក្រ ចិននិងកម្ពុជារួមចិត្តតែមួយ។ ដូចដែលយើងបានឲ្យដឹងហើយថា ម៉ាសដំបូងដែលមានចំនួន ២០ម៉ឺន នឹងត្រូវបានដឹកជញ្ជូន ទៅកាន់ប្រទេសកម្ពុជា ហើយសម្ភារៈដែលនៅសល់ត្រូវបាន បញ្ជូនជាបណ្តើរៗ នាពេលក្រោយៗបន្តទៀត។
១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានប្រកាន់ខ្ជាប់នូវគំនិត ឈ្នះៗរួមគ្នាទាំង៨ភាគី អភិវឌ្ឍវិស័យមានចីរភាព ដោយអស់ពីសមិទ្ធភាព ប្រធានាធិបតីចិន ស៊ី ជីងភីង បានវាយតម្លៃយ៉ាងខ្ពស់ថា “ការរីកលូតលាស់ របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ គឺជាគំរូជាក់ស្តែងនៃកិច្ចសហ ប្រតិបត្តិការចិន និងកម្ពុជា” ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃថា តំបន់សេដ្ឋកិច្ចពិសេសក្ រុងព្រះសីហនុ ជាសមិទ្ធផលដ៏សំខាន់នៃ “ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ” រវាងកម្ពុជា-ចិន។ ក្រុមហ៊ុនតបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងម្ចាស់ភាគហ៊ុនទាំងអស់ រងចាំទទួលការផ្ដាំផ្ញើ ជានិច្ចនូវបណ្ដាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន និងការគាំទ្រពីប្រជាជន៕