បរទេស៖យោងតាមការចេញផ្សាយRT លោកប្រធានាធិបតី Masoud Pezeshkian បាននិយាយថា រដ្ឋធានីនៃប្រទេសអ៊ីរ៉ង់ គួរតែត្រូវបានផ្ទេរពីទីក្រុងតេហរ៉ង់ទៅកាន់ទីក្រុងមួយដែលនៅជិតឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសនេះ។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ លោក Pezeshkian ដែលបានចូលកាន់តំណែងកាលពីខែកក្កដា បានផ្តល់យោបល់ថា វាគ្មានន័យទេក្នុងការបន្តអភិវឌ្ឍទីក្រុងតេហរ៉ង់ដោយសារតែការលំបាកជាច្រើនដែលទីក្រុងប្រឈមមុខ។
លោកប្រធានាធិបតីថ្មីរូបនេះបាននិយាយថា បច្ចុប្បន្នរាជធានីនេះកំពុងញាំញីដោយការខ្វះខាតទឹក ការស្រុតដី និងការបំពុលបរិយាកាស ក្នុងចំណោមរឿងផ្សេងទៀតដែលលោកបាននិយាយនេះបើតាមការលើកឡើងរបស់សារព័ត៌មាន Javan Online។
លោកប្រធានាធិបតីបានទទួលស្គាល់ថា៖ទីក្រុងតេហរ៉ង់ដែលជារដ្ឋធានីរបស់ប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហាដែលយើងមិនមានដំណោះស្រាយហើយលោកបានណែនាំថា មធ្យោបាយដ៏ល្អបំផុតគឺ ផ្លាស់ប្តូរទីតាំងមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេស។
លោក Pezeshkian បានបន្តទៀតថា៖ដោយគ្រាន់តែប្រាប់អ្នកស្រុកថាពួកគេគួរតែចាកចេញពីទីក្រុងតេហរ៉ង់នឹងមិនដំណើរការទេ ហើយរដ្ឋាភិបាល ត្រូវតែទៅខ្លួនយើងជាមុនសិនដើម្បីឱ្យប្រជាជនដើរតាមយើង៕
ប្រែសម្រួល៖ស៊ុនលី
