ព័ត៌មានជាតិ

ស្នងការខេត្តកំពង់ធំ បើកការដ្ឋានសាងសង់អាគារមុខងារ ដើម្បីបម្រើការងារក្នុងអង្គភាព

កំពង់ធំ: លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានរៀបចំក្រុងពាលីបើកការដ្ឋាន សាងសង់អគារមុខងារ ដើម្បីបម្រើឱ្យការងារនៅក្នុងអង្គភាពមានការរីកចម្រើន នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងឱ្យដឹងថា បច្ចុប្បន្នអង្គភាពកង្វះអគាររដ្ឋបាល ក្នុងការធ្វើការងារ ទើបលោកដឹកនាំ លោក លោកស្រីស្នងការរង និងកងកម្លាំងសាងសង់អគារថ្មីបន្ថែមទៀតសម្រាប់បង្កលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ច ជាប្រចាំថ្ងៃ ជាពិសេសផ្ដល់ជាឧត្តមប្រយោជន៍ សម្រាប់អង្គភាព និងសង្គមជាតិ។

លោកស្នងការនគរបាលខេត្ត បញ្ជាក់ថា អគារដែលកំពុងដំណើរការសាងសង់មានចំនួន០២ជាន់ ទំហំ៧.២០ ×១២.២០ ម៉ែត្រ ជញ្ជាំងអំពីឥដ្ឋដំបូលប្រក់ក្បឿងក្បាច់ បែងចែកជាបន្ទប់មានលក្ខណៈធំ ទូលំទូលាយ និងបំពាក់
បរិក្ខារ គ្រឿងអេឡិចត្រូនិក ទំនើបទាន់សម័យ ផងដែរ ៕

  ដោយសំនៀង

To Top