ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ចាប់ខ្លួនគ្រូគង្វាលសាសនាដែលអាមេរិក តាមចាប់ខ្លួនពីបទជួយដូរផ្លូវភេទលើកុមារ និងស្រ្តី

VN Express

ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួនបានចាប់ខ្លួនគ្រូគង្វាលសាសនាមួយរូប កាលពីថ្ងៃអាទិត្យដែលសហរដ្ឋ អាមេរិក តាមចាប់ខ្លួនពីបទជួញដូរផ្លូវភេទកុមារ ដែលមានរយៈពេលពីរសប្តាហ៍បន្ទាប់ពីបានចូលទៅក្នុងការតាមប្រមាញ់របស់ប៉ូលីសដ៏ធំមួយសម្រាប់ “Appointed Son of God”។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Apollo Quiboloy ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតី Rodrigo Duterte គឺជាអ្នកបង្កើតព្រះវិហារ Kingdom of Jesus Christ (KOJC) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលអះអាងថា មានសមាជិករាប់លាននាក់។

Apollo Quiboloy ត្រូវបានចោទប្រកាន់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ពីបទជួញដូរផ្លូវភេទលើកុមារី និងស្ត្រីដែលមានអាយុចន្លោះពី១២ ទៅ ២៥ ឆ្នាំ ដើម្បីធ្វើការជាជំនួយការផ្ទាល់ខ្លួន ឬ “គ្រូគង្វាល” ដែលត្រូវបានចោទប្រកាន់ថា តម្រូវឱ្យរួមភេទជាមួយគាត់ជាមុនសិន។

លោកវរសេនីយ៍ឯក Jean Fajardo អ្នកនាំពាក្យប៉ូលិសហ្វីលីពីនបានប្រាប់អ្នកសារព័ត៌មានថា Quiboloy និងសមាជិកនិកាយបួននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅបរិវេណព្រះវិហារនៅភាគខាងត្បូងទីក្រុង Davao បន្ទាប់ពីការចរចារវាងអ្នកតំណាងរបស់គាត់ ជាមួយប៉ូលិស និងយោធា។

លោក Fajardo បាននិយាយថា “រសៀលនេះ ពួកគេបានចរចាលើការចុះចាញ់ដោយសន្តិវិធី បន្ទាប់ពីយើងបានផ្តល់ឱសានវាទរយៈពេល ២៤ ម៉ោងដល់ពួកគេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top