ព័ត៌មានអន្តរជាតិ

Update ៖ ចំនួនអ្នកស្លាប់ នៅក្នុងប្រទេស វៀតណាម ដោយសារព្យុះទីហ្វុង Yagi បានកើនឡើង ដល់៥៩នាក់ហើយ

Xinhua

ហាណូយ ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទនេះ ព្យុះទីហ្វុង Yagi និងបង្កឲ្យមាន គ្រោះបាក់ដី និងគ្រោះទឹកជំនន់ បានបណ្តាល ឱ្យមនុស្សចំនួន៥៩នាក់ស្លាប់ និងបាត់ខ្លួននៅក្នុង តំបន់ភាគខាងជើង នៃប្រទេសវៀតណាម ។
គ្រោះធម្មជាតិនេះ ក៏បានធ្វើឱ្យមនុស្សចំនួន ២៤៧នាក់រងរបួស ក្នុងនោះមានចំនួន ១៥៧នាក់នៅខេត្ត Quang Ninh និងចំនួន៤០នាក់នៅទីក្រុង Hai Phong ។

ខ្យល់ព្យុះបានបោកពន្លិច នាវាគ្មានមនុស្សបើកចំនួន២៥ គ្រឿង ដែលភាគច្រើនជាទូកនេសាទ ។ បង្កឲ្យខូចខាតស្រូវជាង ១១៣.០០០ហិកតា និងដំណាំផ្សេងទៀត ជាង២២.០០០ហិកតា។ ទ្រុងវារីវប្បកម្មចំនួន១.៥០០ទ្រុងបានខូចខាត ឬត្រូវបានបំផ្លាញចោល និងបានសម្លាប់ សត្វបក្សីចំនួន១៩០.០០០ ក្បាល ។

ក្រសួងខាងលើបានបញ្ជាក់ថា គ្រោះធម្មជាតិនេះ បានធ្វើឲ្យដួលរលំ ឬបំផ្លាញដើមឈើអស់ជិត ១២១.៧០០ដើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top