ព័ត៌មានអន្តរជាតិ

បេសកជន​តៃវ៉ាន់​ ថ្មី​ប្រចាំ​ប្រទេស​ជប៉ុន ​ប្តេជ្ញា​រក្សា​លទ្ធិប្រជាធិបតេយ្យ

តូក្យូ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់តៃវ៉ាន់ប្រចាំនៅប្រទេសជប៉ុន បានប្តេជ្ញាថា នឹងរក្សាសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៃកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ដោយធ្វើការជាមួយប្រទេសជិតខាងនៅពេលដែលលោកបានកាន់តួនាទីនេះ។

លោក Lee Yi-yang អតីតអនុប្រធានផ្នែកប្រឡងរបស់តៃវ៉ាន់ ដែលមើលការខុសត្រូវកិច្ចការមន្ត្រីរាជការបានមកដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ បន្ទាប់ពីត្រូវបានតែងតាំងឱ្យកាន់តំណែងកាលពីខែមុន ដោយរដ្ឋបាលរបស់ប្រធានាធិបតីលោក លៃ ឈឹងតេ។

លោក Lee តំណាងថ្មីនៃការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ បានឲ្យដឹងនៅអាកាសយានដ្ឋានថា “តាមរយៈការធ្វើការរួមគ្នាជាមួយប្រទេសជប៉ុន ខ្ញុំនឹងរក្សាតម្លៃនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើគំនិតរបស់ប្រធានាធិបតីលោក លៃ ឈឹងតេ” ។

លោកបានលើកឡើងថា “ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍន៍ក្នុងវិស័យផ្សេងៗរបស់តៃវ៉ាន់ និងជប៉ុន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top