ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួម វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ។

វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ រៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធផ្សេងៗទៀតលើវិស័យស្រូវអង្ករ។

វេទិកានេះធ្វើឡើងក្នុងគោលបំណង ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីធ្វើការប្រមូលធាតុចូល និងវេទិកាពិភាក្សាលើចរន្តនិន្នាការ នៃទីផ្សារអង្ករលើពិភពលោក។ ក៍ដូចជាដើម្បីផ្សព្វផ្សាយ អំពីគោលនយោបាយ វិធានការ គោលដៅកម្ពុជាលើការជំរុញផលិតកម្ម ការនាំចេញស្រូវអង្ករជូនប្រជាកសិករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធទាំងអស់។

លើសទៅពីនេះទៀត គឺមានការពិភាក្សាលើប្រធានបទសំខាន់ៗ មួយចំនួនដែលអាចជាធាតុចូលដ៏សំខាន់ ដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងសម្រាប់ជាគោលនយោបាយ ស្រូវអង្ករកម្ពុជាផងដែរ ៕

To Top