ដោយមើលឃើញ ពីការរីករាលដាល នៃវីរុសកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើន កំពុងតែនៅផ្ទះ និងកម្រិតសកម្មភាពសង្គម ដូចដែលត្រូវបានណែនាំ ដោយរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
ស្របពេលជាមួយអង្គការជាច្រើន ដាក់ចេញគោលការណ៍ ធ្វើការពីផ្ទះរបស់ខ្លួន ហើយស្ថាប័នអប់រំបានផ្លាស់ប្ដូរ ទៅជាការរៀនតាមអនឡាញ ក្រុមហ៊ុន Smart Axiata កំពុងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ការឃ្លាតឆ្ងាយពីគ្នា និងគាំទ្រដល់អតិថិជន ដែលត្រូវការអ៊ីនធឺណិត ដើម្បីបន្ដទំនាក់ទំនងកាន់តែយូរ សម្រាប់សកម្មភាពអនឡាញជាប្រចាំ ថ្ងៃដូចជាការសិក្សា ការធ្វើការ ការដឹកអាហារ ការប្រើប្រាស់ធនាគារ និងផ្សេងៗទៀត។
ក្រុមហ៊ុនក៏បានផ្សព្វផ្សាយយ៉ាងសកម្ម នូវព័ត៌មានដែលបានផ្ទៀងផ្ទាត់ ដោយក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយតករទូរគមនាគមន៍កម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) តាមរយៈបណ្តាញផ្សេងៗ ដូចជាសារ SMS, IVR, CRBT និងបណ្តាញផ្សព្វផ្សាយសង្គម។
ប៉ុន្តែស្មាតពិតជាមិនបាន ឈប់នៅត្រឹមនេះទេ ព្រឹកម៉េចនេះអតិថិជនស្មាតជាច្រើន បានភ្ញាក់ឡើង ហើយភ្ញាក់ផ្អើលពេលឃើញ ស្លាកសញ្ញាប្រតិបត្តិករ ផ្លាស់ប្តូរទៅជា “#StaySafe – Smart” ជំនួសឲ្យ “Smart” ដូចរាល់ដង។
នេះពិតជាវិធីដ៏ពិសេសប្លែក និងរីករាយក្នុងការរំលឹក ដល់ប្រជាជនកម្ពុជាទាំងអស់ ឲ្យអនុវត្តការឃ្លាតឆ្ងាយពីគ្នា និងបន្តជៀសវាងកន្លែងសាធារណៈ ឬកន្លែងដែលមានមនុស្សច្រើន ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាល នៃវីរុសកូវីដ១៩។ រួមគ្នាជាមួយស្មាត សូមចូលរួមចំណែករបស់យើង ដោយរក្សាអនាម័យផ្ទាល់ខ្លួន អនុវត្តការស្ថិតនៅឆ្ងាយពីគ្នា និងអប់រំមនុស្សនៅជុំវិញយើង ដោយទទួលបានព័ត៌មាន ដែលបានផ្ទៀងផ្ទាត់ច្បាស់លាស់។
កំណត់សម្គាល់ ៖ ស្លាកសញ្ញាប្រតិបត្តិករ អាចលេញចេញបានអាស្រ័យ លើម៉ូឌែលទូរស័ព្ទ ប៉ុន្ដែវាលោតលើប្រព័ន្ទ IOS និង ប្រព័ន្ធ Android មួយចំនួន៕