បរទេស៖ ភ្លៀងធ្លាក់ឥតឈប់ឈរបានបណ្តាលឱ្យទឹកទន្លេឡើងហូរហៀរ បង្កជាទឹកជំនន់ និងការបាក់ដីនៅភាគខាងជើងភាគខាងជើង ដោយមនុស្ស ៤នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ , ៤នាក់រងរបួស និង ៥នាក់ ទៀតកំពុងបាត់ខ្លួន។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅខេត្តឈៀងរ៉ៃ ភាគខាងជើងបំផុត ប្រទេសថៃ មន្ត្រីកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា មានទឹកជំនន់ខ្លាំងនៅក្នុងស្រុក Mae Sai, ស្រុក Wiang Pang Kham និង ស្រុក Koh Chang នៃស្រុក Mae Sai។ ទឹកជំនន់បង្កឱ្យមានការជន់លិចជម្រៅប្រហែលមួយម៉ែត្រ ហើយហូរខ្លាំង។
ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅជិតទន្លេ Sai នៃស្រុក Mae Sai ត្រូវបានគេណែនាំឱ្យរៀបចំសម្រាប់ការជម្លៀសដែលអាចកើតឡើង
នៅក្នុងឧទ្យានជាតិ Tham Luang-Khun Nam Nang Nong ក្នុងស្រុក Mae Sai ផងដែរ ទឹកជន់លិចកាលពីថ្ងៃពុធ បានហូរចេញពីរូងភ្នំថាំហ្លួង ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ពីបេសកកម្មជួយសង្គ្រោះរូងភ្នំដែលជន់លិចក្នុងឆ្នាំ២០១៨ ។
នៅស្រុក Mae Fah Luang ផ្ទះមួយខ្នងត្រូវបានដីបាក់សង្កត់។ ប្រជាពលរដ្ឋម្នាក់បានស្លាប់ ២នាក់របួសធ្ងន់ និងម្នាក់ទៀតបាត់ខ្លួននៅឡើយ។ នៅស្រុកមឿង ទឹកទន្លេកុកបានហក់ចូលសហគមន៍ក្បែរនោះ។
អាជ្ញាធរធារាសាស្ត្រក្នុងតំបន់របស់ថៃ បាននិយាយថាទឹកទន្លេកុកហូរក្នុងកម្រិតខ្ពស់ខ្លាំងដល់ទៅ ១០០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលហូរហៀរដោយសារទឹកហូរមកពីប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួលៈ ណៃ តុលា