ព័ត៌មានជាតិ

ក្រុមសេនាសន្តិភាពផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»

ក្រុមការងារសេនាសន្តិភាព ផ្ញើសារអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះសម្តេច ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមបំផុតសម្រាប់ប្រ ទេសជាតិនិងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះសម្តេច ដែលបានដឹកនាំការតស៊ូប្រកប ដោយវីរភាព ក្នុងការដណ្តើមបាននូវ សន្តិភាព ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាទាំងមូល ព្រមទាំង បានកែប្រែប្រទេសកម្ពុជា ពីភាពដុនដាបខ្ទេចខ្ទាំដោយភ្លើងសង្រ្គាម ក្លាយជាប្រទេសដែលមានកិត្តិនាម និង កិត្តិស័ព្ទស្មើមុខស្មើមាត់ស្មើសិទ្ធនៅក្នុងតំបន់ និងសកលលោក។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រុមសេនាសន្តិភាព សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

To Top