ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃឡង់ដ៏ ចេញសេចក្តីថ្លែងការណ៍ ពីគោលនយោបាយរដ្ឋាភិបាល ថ្លែងជូនសភា ដើម្បីដោះស្រាយបញ្ហាប្រឈម សេដ្ឋកិច្ចនៅក្នុងប្រទេស

Xinhua

បាងកក ៖ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃឡង់ដ៏ បានផ្តល់សេចក្តីថ្លែងការណ៍ ពីគោលនយោបាយ រដ្ឋាភិបាលរបស់ លោកស្រីថ្លែងជូនសភា ដោយបង្ហាញពីផែនការភ្លាមៗ ដើម្បីដោះស្រាយបញ្ហា ប្រឈមសេដ្ឋកិច្ច របស់ប្រទេសថៃឡង់ដ៏ ដែលផ្តោតសំខាន់ ទៅលើការកាត់បន្ថយ បំណុលគ្រួសារខ្ពស់ និងការដោះស្រាយសក្តានុពល ដែលកំពុងកើនឡើង ។

នៅក្នុងសុន្ទរកថា របស់លោកស្រីថ្លែងជូនរដ្ឋសភា លោកស្រី Paetongtarn បានថ្លែងថា រដ្ឋាភិបាលថៃគ្រោង នឹងពន្លឿន ការរៀបចំរចនាសម្ព័ន្ធ បំណុលឱ្យបានទូលំទូលាយ ជាពិសេស លើប្រាក់កម្ចីទិញផ្ទះ និងរថយន្ត ខណៈបំណុលគ្រួសារ នៅក្នុងប្រទេសអាស៊ី អាគ្នេយ៍មួយនេះត្រូវបានប៉ាន់ប្រមាណថា មានប្រមាណជាង៩០ភាគរយនៃផលិតផលក្នុងស្រុកសរុប ហៅកាត់ (GDP) របស់ខ្លួន ។

ជាមួយនឹងបំណុលគ្រួសារ នៅក្នុងប្រទេសថៃឡង់ដ៏ នាពេលបច្ចុប្បន្ននេះ គឺលើសពី១៦ពាន់ពាន់លានបាត ស្មើនឹងប្រហែល៤៧៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក និងប្រាក់កម្ចីមិនដំណើរការកំពុងកើនឡើងនោះ លោកស្រី Paetongtarn បានថ្លែងយ៉ាងដូច្នេះថា គំនិតផ្តួចផ្តើមស្វែងរកជំនួយដល់អ្នកខ្ចីទាំងក្នុង និងក្រៅប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ ។

លោកស្រីបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារម្ចាស់អាជីវកម្មថៃ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ហៅកាត់ (SMEs) ពីការប្រកួតប្រជែងមិនយុត្តិធម៌ពីវេទិកាអនឡាញបរទេស ។ សហគ្រាសធុនតូច និងមធ្យម ដែលមានចំនួនប្រហែល៣៥ភាគរយនៃការងារ និងផលិតផលក្នុងស្រុកសរុប នឹងត្រូវបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីពង្រឹងតួនាទីសំខាន់របស់ពួកគេជាអ្នកជំរុញសេដ្ឋកិច្ច ។

ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការកសាងទំនុកចិត្ត និងលើកទឹកចិត្តដល់ការចំណាយរបស់អ្នកប្រើប្រាស់ ខណៈដែលការសម្រាលបន្ទុកហិរញ្ញវត្ថុ និងការបង្កើតឱកាសការងារផងដែរនោះ លោកស្រីនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលនឹងជំរុញការសន្យាយុទ្ធនាការ ដ៏លេចធ្លោរបស់ខ្លួន គម្រោងផ្តល់កាបូបឌីជីថល ដែលនឹងផ្តល់អាទិភាព ដល់ក្រុមងាយរងគ្រោះ និងដាក់មូលដ្ឋានគ្រឹះសម្រាប់ សេដ្ឋកិច្ចឌីជីថល របស់ប្រទេសថៃឡង់ដ៏ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top