ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ៖ ខ្មាន់កាំភ្លើង ដែលប៉ុនប៉ង់ បាញ់លោក Trump ដែលមានទំនាក់ទំនង ជាមួយនឹងអ៊ុយក្រែន នោះ គឺជាក្តីព្រួយបារម្ភ សម្រាប់អាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទំនាក់ទំនងរវាង អ៊ុយក្រែន និងអាមេរិក ដែលបានព្យាយាម សម្លាប់អតីត ប្រធានាធិបតីអាមេរិក និងបេក្ខជនមកពី គណបក្សសាធារណរដ្ឋ លោក Donald Trump​នោះ គួរតែជាក្តីបារម្ភពី ទីក្រុងវ៉ាស៊ីនតោន និងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់ខ្លួន ជាជាងទីក្រុងមូស្គូ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ លោក Peskov បានអត្ថាធិប្បាយលើការប៉ុនប៉ង ធ្វើឃាតថ្មីលើលោក Trump និងលើទំនាក់ទំនង ជាក់ស្តែងនៃជនល្មើស ដែលត្រូវបានចោទប្រកាន់ទៅអ៊ុយក្រែន ។ លោកបន្តថា ៖ នោះមិនមែនជាពួកយើងទេ ប៉ុន្តែជាទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ដែលគួរតែគិតគូរអំពីរឿងនេះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​លេង​ភ្លើង​គឺ ពិតជាមាន​ផល​វិបាក​របស់​វា។

ទីក្រុងមូស្គូកំពុងឃ្លាំមើល យ៉ាងដិតដល់នូវស្ថាន ការណ៍ដែលកំពុងកើតឡើង នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃអាទិត្យលើលោក Trump ហើយលោក Peskov បានបន្តដោយកត់សម្គាល់ថា ទិដ្ឋភាពនយោបាយអាមេរិកហាក់ ដូចជាកាន់តែមានភាពតានតឹង។

លោកក៏​បាន​សង្កត់​ធ្ងន់ដេរ​ថា ប្រទេស​រុស្ស៊ី មិន​ដែល​ជ្រៀត​ជ្រែក​ ក្នុង​រឿង​នេះ ​តាម​វិធី​ណា​មួយ​ឡើយ ហើយ​យើង​មិន​ជ្រៀតជ្រែក​ឥឡូវ​នេះ​ទេ។

គួរឲ្យដឹងដែរថាអតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានគេចពីការប៉ុនប៉ង ធ្វើឃាតមួយផ្សេងទៀត កាលពីថ្ងៃអាទិត្យ តិចជាងពីរខែបន្ទាប់ពី គាត់ត្រូវបាន ព្យាយាមបាញ់ សម្លាប់ដោយខ្មាន់កាំភ្លើងម្នាក់ ដែរ កាលពីអំឡុង ពេលធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania ៕

ប្រែសម្រួល៖ស៊ុនលី

To Top