ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈ ដើម្បីផ្គត់ផ្គង់ 24kV, 5Mvar Shunt Capacitor Bank & Spare Part ចំនួន 02Sets សម្រាប់ប្រើប្រាស់ តាមបណ្តាអនុស្ថានីយអគ្គិសនី ជូននាយកដ្ឋាន បញ្ជូនអគ្គិសនី

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ 24kV, 5Mvar Shunt Capacitor Bank & Spare Part ចំនួន 02Sets សម្រាប់ប្រើប្រាស់តាមបណ្តា អនុស្ថានីយអគ្គិសនី ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

កាលបរិច្ឆេទឈប់ទទួលសំណើ ដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២៤ ។

ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៥:០០ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២៤ ។

ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយ នូវឯកសារដេញថ្លៃ ដែលបាន

ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើ ដេញថ្លៃបានតែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top