ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំប្រជុំដោះស្រាយបញ្ហា បាក់ច្រាំងទន្លេបាសាក់ -ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃ១៩ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោក កម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំលើកទី២ រវាងក្រុមការងារចម្រុះកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហា បាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម របស់លោក ឡាំ ជា រដ្ឋមន្ត្រី ទទួល បន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៕

To Top