Covid-19

WHO៖ មនុស្សប្រមាណជាង ៣០ម៉ឺននាក់ នៅទូទំាងពិភពលោក បាត់បង់ជីវិត ដោយវីរុសកូរ៉ូណា

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍មួយ អំពីស្ថានភាពនៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅទូទាំងពិភពលោក មានរហូតដល់៣០.១០៥នាក់ហើយ បើគិតត្រឹមល្ងាចថ្ងៃអាទិត្យ នៅវេលាម៉ោង១៨និង០០នាទី ត្រូវនឹងម៉ោង១៦និង០០នាទី ម៉ោងសកល ។

អង្គការសុខភាពពិភពលោក បានបង្ហាញថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺមាន៦៣៨.១៤៦ករណី ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងនៅទូទាំងពិភពលោក ហើយក្នុងចំណោម៥៥៥.៧៩០ករណី ត្រូវបានគេរាយការណ៍មកថា ជាករណីកើតឡើង ក្រៅតែពីប្រទេសចិន ។ សហរដ្ឋអាមរិក ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លង១០៣.៣២១ករណី ។

ក្រៅពីការលើកឡើងខាងលើនេះ បណ្តាប្រទេសដែលរង នូវផលប៉ះពាល់ខ្លំាង ដែលមានអ្នកឆ្លងជំងឺជាង ៥០.០០០ករណី មានជាអាទិ៍ អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ ដែលមានអ្នកឆ្លងជំងឺជិត២២០.០០០ករណី តួលេខនេះសរុប ត្រឹមរសៀលថ្ងៃអាទិត្យ ។

អង្គការសុខភាពពិភពលោក បានរាយការណ៍អំពីស្ថានភាពប្រចាំថ្ងៃថា នៅតំបន់អឺរ៉ុប ការឆ្លងនៃជំងឺកូវីដ១៩ មានអ្នកជំងឺជាង២០.០០០នាក់បានស្លាប់ ក្នុងចំណោមអ្នកទាំងអស់នោះ គឺមាន២.៧៥៣នាក់ ត្រូវបានគេរាយការណ៍មកថា បានស្លាប់ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top