ព័ត៌មានអន្តរជាតិ

ចិនទំនងជានឹងកំណត់ ដាក់ទណ្ឌកម្មទំហំ ៣,៥៨ពាន់លានដុល្លារ ប្រចាំឆ្នាំលើអាមេរិក

បរទេស: អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTOបានបញ្ជាក់កាលពីថ្ងៃសុក្រ ថាប្រទេសចិនមានសិទ្ធិ ដាក់ទណ្ឌកម្មជាលក្ខណ្ឌសំណង លើការនាំចូល សហរដ្ឋអាមេរិក ដែលមានតម្លៃ ៣,៥៧៩ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចំពោះការ ខកខាន របស់សហរដ្ឋអាមេរិក ក្នុងការដកកាតព្វកិច្ចប្រឆាំង ការបោះបង់ចោល គឺប្រមាណប្រហែល ជាពាក់កណ្តាលនៃចំនួនទឹកប្រាក់ ដែលចិនបានស្វែងរក។

ការសម្រេចចិត្តនេះ បានកើតឡើងនៅពេលដែលប្រទេសសេដ្ឋកិច្ច ធំបំផុតទាំង ២ នៅលើពិភពលោក ព្យាយាមឈានដល់ដំណាក់កាលទី១ នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម។ ទីប្រឹក្សាសេតវិមានលោក Larry Kudlow បាននិយាយថាប្រធានាធិបតី ដូណាល់ត្រាំ និងអ្នកចរចាសហរដ្ឋអាមេរិក គឺមានសុទិដ្ឋិនិយមខ្លាំងណាស់ អំពីការ បញ្ចប់បញ្ហានេះ។

នៅក្នុងសេចក្តីសម្រេច របស់អង្គការពាណិជ្ជកម្ម ពិភពលោកសមាជិកក្រុមប្រឹក្សា អាជ្ញាកណ្តាល ដែលមានសមាជិក៣រូប បាននិយាយក្រុមហ៊ុននាំចេញ របស់ចិន បានទទួលរងនូវឱនភាព នៃពាណិជ្ជកម្មដែលមានតម្លៃ ៣,៥៧៩ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ជាតួលេខដែលទទួលបាន។

បច្ចុប្បន្ននេះប្រទេសចិន អាចស្នើសុំឱ្យអង្គការ ដោះស្រាយវិវាទរបស់អង្គការ ពាណិជ្ជកម្ម ពិភពលោក (WTO) ឱ្យមានភ្លើងខៀវដើម្បីដាក់ពន្ធ សងសឹកលើទំនិញ នាំចូលពីសហរដ្ឋអាមេរិក ដែលមានតម្លៃស្មើនឹងចំនួននោះ ជារៀងរាល់ឆ្នាំវិញផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top